គណិតវិទ្យា-ផ្ទៃក្រឡា

ផ្ទៃក្រឡា គឺសំដៅទៅដល់ទំហំមួយខ្នាតដែលត្រូវបានកំណត់ខ្នាតជា “ការ៉េ​”។ ហើយសម្រាប់ការគណនារកផ្ទៃក្រឡានេះផងដែរ គឺត្រូវបានកំណត់នូវរបៀបផ្សេងៗគ្នាជាច្រើន ដោយយោងទៅតាមរូបរាងរបស់វត្ថុដែលយើងចង់គណនា។ អ្នកនឹងបានសិក្សា និង ស្វែងពីរបៀបនៃការគណនាតាមប្រភេទនៃវត្ថុផ្សេងៗគ្នាជាច្រើន អមដោយលំហាត់អនុវត្តងាយៗ។



-១.ផ្ទៃក្រឡាចតុកោណកែង​

 


លំហាត់អនុវត្ត១

ចូលរកផ្ទៃក្រឡានៃស្រែមួយដែលមាន បណ្ដោយ 50 ម៉ែត្រ និង ទទឹង 30 ម៉ែត្រ។ ចម្លើយ៖ 1,500ម៉ែត្រការ៉េ​ (ដោយបានមកពីៈ 50ម x 30ម)


លំហាត់អនុវត្ត២

ចូលរកទទឹងនៃស្រែមួយដែលមាន ផ្ទៃក្រឡា 3,000 ម៉ែត្រការ៉េ និង​ បណ្ដោយ 120 ម៉ែត្រ។ ចម្លើយ៖ 25 ម៉ែត្រ​ (ដោយបានមកពីៈ 3,000ម / 120ម។


លំហាត់អនុវត្ត៣
ចូលរកបណ្ដោយនៃស្រែមួយដែលមាន ផ្ទៃក្រឡា 1,500 ម៉ែត្រការ៉េ និង​ ទទឹងស្មើនឹង 60%នៃប្រវែងបណ្ដោយ។ ចម្លើយ៖....................................

-២.ផ្ទៃក្រឡាចតុកោណព្នាយ



លំហាត់អនុវត្ត១

ចូលរកផ្ទៃក្រឡានៃស្រែមួយដែលមានរាងជាចតុកោណព្នាយ មានបាតតូច 15 ម៉ែត្រ បាតធំ 25 ម៉ែត្រ និង​កម្ពស់ 5ម៉ែត្រ។ ចម្លើយ៖ 100ម៉ែត្រការ៉េ​ ដោយបានមកពីៈ [​​ (15ម + 30ម) / 2 ] * 5 ម។


លំហាត់អនុវត្ត២

ចូលរកកម្ពស់នៃស្រែដែលមានរាងជាចតុកោណព្នាយ មានក្រលាផ្ទៃ 100ម៉ែត្រការ៉េ នមានបាតតូច 15 ម៉ែត្រ បាតធំ 25 ម៉ែត្រ។ ចម្លើយ៖ ............................................

-៣.ផ្ទៃក្រឡាការ៉េ



លំហាត់អនុវត្ត១

ចូលរកផ្ទៃក្រឡានៃស្រែមួយដែលមានរាងជាការ៉េ ដោយមានជ្រុង 15 ម៉ែត្រ។ ចម្លើយ៖ 225 ម៉ែត្រការ៉េ​ ដោយបានមកពីៈ15ម x 15ម។


លំហាត់អនុវត្ត២

ចូលរកជ្រុងនៃស្រែមួយដែលមានរាងជាការ៉េ ដោយមានផ្ទៃក្រឡា​ 225 ម៉ែត្រការ៉េ​។ ចម្លើយ៖ ..................................

-៤.ផ្ទៃក្រឡាត្រីកោណ



លំហាត់អនុវត្ត១

ចូលរកផ្ទៃក្រឡានៃស្រែមួយដែលមានរាងត្រីកោណ ដោយមានបាត 25 ម៉ែត្រ និង​មានកម្ពស់ 10 ម៉ែត្រ។ ចម្លើយ៖ 125 ម៉ែត្រការ៉េ​ ដោយបានមកពីៈ(25ម x 10ម)/2។

លំហាត់អនុវត្ត២
ចូលរកបាតនៃស្រែមួយដែលមានរាងជាត្រីកោណ ដោយមានផ្ទៃក្រឡា​ 125 ម៉ែត្រការ៉េ​ និង កម្ពស់ 10 ម៉ែត្រ។ ចម្លើយ៖ ..................................

-៥.ផ្ទៃក្រឡាប្រលេឡូក្រាម



លំហាត់អនុវត្ត១
ចូលរកផ្ទៃក្រឡានៃស្រែមួយដែលមានរាងប្រលេឡូក្រាម ដោយមានបាត 25 ម៉ែត្រ និង​មានកម្ពស់ 10 ម៉ែត្រ។ ចម្លើយ៖ 250 ម៉ែត្រការ៉េ​ ដោយបានមកពីៈ(25ម x 10ម)។

លំហាត់អនុវត្ត២

ចូលរកបាតនៃស្រែមួយដែលមានរាងប្រលេឡូក្រាម ដោយមានផ្ទៃក្រឡា​ 250 ម៉ែត្រការ៉េ​ និង កម្ពស់ 10 ម៉ែត្រ។ ចម្លើយ៖ ..................................

-៦.ផ្ទៃក្រឡាចតុកោណព្នាយកែង


លំហាត់អនុវត្ត១
ចូលរកផ្ទៃក្រឡានៃស្រែមួយដែលមានរាងចតុកោណព្នាយកែង ដោយមានបាតតូច 25 ម៉ែត្រ បាតធំ 30 ម៉ែត្រ និង​មានកម្ពស់ 10 ម៉ែត្រ។ ចម្លើយ៖ 300 ម៉ែត្រការ៉េ​ ដោយបានមកពីៈ(25ម x 10ម) + (30ម - 25ម)​ x 10ម។

លំហាត់អនុវត្ត២
ចូលរកបាតតូចនៃស្រែមួយដែលមានរាងចតុកោណព្នាយកែង ដោយមានផ្ទៃក្រឡា 300 ម៉ែត្រការ៉េ បាតធំ 30 ម៉ែត្រ និង​មានកម្ពស់ 10 ម៉ែត្រ។ ចម្លើយ៖.............

-៧.ផ្ទៃក្រឡាឆកោណ



លំហាត់អនុវត្ត១
ចូលរកផ្ទៃក្រឡានៃស្រែមួយដែលមានរាងឆកោណ ដោយមានជ្រុងនីមួយៗ 20 ម៉ែត្រ និងកម្ពស់ 30 ម៉ែត្រ ។ ចម្លើយ៖ 1,800 ម៉ែត្រការ៉េ​ ដោយបានមកពីៈ[(20ម x 30ម) x 6] / 2។

លំហាត់អនុវត្ត២
ចូលរកកម្ពស់នៃស្រែមួយដែលមានរាងឆកោណ ដោយមាន ផ្ទៃក្រឡា​ 1,800 ម៉ែត្រការ៉េ​ និង ជ្រុងនីមួយៗ 20 ម៉ែត្រ។ ចម្លើយ៖ ...................

-៨.ផ្ទៃក្រឡារដ្ឋកោណ


លំហាត់អនុវត្ត១
ចូលរកផ្ទៃក្រឡានៃស្រែមួយដែលមានរាងរដ្ឋកោណ ដោយមានជ្រុងនីមួយៗ 20 ម៉ែត្រ និងកម្ពស់ 30 ម៉ែត្រ ។ ចម្លើយ៖ 2,400 ម៉ែត្រការ៉េ​ ដោយបានមកពីៈ[(20ម x 00ម) x 8] / 2។

លំហាត់អនុវត្ត២
ចូលរកកម្ពស់នៃស្រែមួយដែលមានរាងរដ្ឋកោណ ដោយមាន ផ្ទៃក្រឡា​ 2,400 ម៉ែត្រការ៉េ​ និង ជ្រុងនីមួយៗ 20 ម៉ែត្រ។ ចម្លើយ៖ ...................

-៩.ផ្ទៃក្រឡារង្វង់

លំហាត់អនុវត្ត១
ចូលរកផ្ទៃក្រឡានៃស្រែមួយដែលមានរាងរង្វង់ ដោយមានកាំ 20 ម៉ែត្រ។ ចម្លើយ៖ 1,256 ម៉ែត្រការ៉េ​ ដោយបានមកពីៈ 3.14 x 20ម x 20ម (ចំណាំ៖ π =  3.14)។

លំហាត់អនុវត្ត២
ចូលរកកាំនៃស្រែមួយដែលមានរាងរង្វង់ ដោយមានផ្ទៃក្រឡា 1,256 ម៉ែត្រការ៉េ​ ។ ចម្លើយ៖ ............

-១០.ផ្ទៃក្រឡាពាក់កណ្កាលរង្វង់


លំហាត់អនុវត្ត១
ចូលរកផ្ទៃក្រឡានៃស្រែមួយដែលមានរាងពាក់កណ្ដាលរង្វង់ ដោយមានកាំ 20 ម៉ែត្រ។ ចម្លើយ៖ 628 ម៉ែត្រការ៉េ​ ដោយបានមកពីៈ (3.14 x 20ម x 20ម) / 2 (ចំណាំ៖ π = 3.14)។

លំហាត់អនុវត្ត២
ចូលរកកាំនៃស្រែមួយដែលមានរាងពាក់កណ្ដាល់រង្វង់ ដោយមានផ្ទៃក្រឡា 628 ម៉ែត្រការ៉េ​ ។ ចម្លើយ៖ ............

Comments

Post a Comment