សំវិធានធនតាមបទប្បញ្ញាត្តិ



ការធ្វើសំវិធានធនឥណទាន គឺជាចំណាយបម្រុងទុកមួយសម្រាប់ការខាតបង់លើឥណទាន ដែលរំពឹងថានឹងមិនអាចប្រមូលបាន។ បើទោះបីជាឥណទាននោះ នូវកំពុងតែទូទាត់សងទាន់ពេលវេលាតាមកិច្ចសន្យា ឬក៏ទូទាត់សងយឺតយ៉ាវក៏ដោយ។ មូលដ្ឋាននៃការធ្វើសំវិធានធន គឺហានិភ័យលើឥណទានដែលបានផ្តល់ទៅឱ្យ​​អតិថិជន ដោយសារតែមិនអាចដឹងជាមុនថា ថ្ងៃអនាគត​​​​អតិថិជននៅតែបន្តទូទាត់សងតាមកិច្ចសន្យាឬយ៉ាងណា? ដូចនេះ​គ្រប់ឥណទានទាំងអស់ គឺត្រូវសំវិធានធនទៅតាមអត្រាអប្បរមាដែលបានកំណត់តាម ចំណាត់ថ្នាក់ឥណទាននីមួយៗ។

សំវិធានធន គឺត្រូវបានចែងចែកជា ០២ ប្រភេទគឺ សំវិធានធនទូទៅ និង សំវិធានធនជាក់លាក់

១. សំ​វិធានធនទូទៅ គឺស្មើ ១%នៃសមតុល្យឥណទានដុល ស្ថិតនៅក្នុងចំណាត់ថ្នាក់ “​ធម្មតា”
២.សំវិធានធនជាក់លាក់ គឺស្មើ ក + ខ + គ + ឃ
  • ក​ = ៣%​ នៃសមតុល្យឥណទានដុល ស្ថិតនៅក្នុងចំណាត់ថ្នាក់ “​ឃ្លាំមើល”
  • ខ​ = ២០%​ នៃសមតុល្យឥណទានដុល ស្ថិតនៅក្នុងចំណាត់ថ្នាក់ “ក្រោមស្ដង់ដារ”
  • គ​ = ៥០%​ នៃសមតុល្យឥណទានដុល ស្ថិតនៅក្នុងចំណាត់ថ្នាក់ “​សង្ស័យ”
  • ឃ​ = ១០០%​ នៃសមតុល្យឥណទានដុល ស្ថិតនៅក្នុងចំណាត់ថ្នាក់ “​បាត់បង់”
៣. សំវិធានធន គឺស្មើ (១)សំវិធានធនទូទៅ + (២)សំវិធានធនជាក់លាក់


បញ្ជាក់៖ ការប្រើប្រាស់ពាក្យក្នុងអត្ថបទនេះ គឺត្រូវបានសម្រួលមួយចំនួន ដើម្បីឱ្យមានងាយស្រួលក្នុងការអាន “សម្រាប់វិស័យឥណទាន” តែប៉ុណ្ណោះ​ ហើយក៏អាចមាននូវចំនុចខ្វះខាតខ្លះផងដែរ។ ហើយអត្ថបទនេះ គ្រាន់តែជាការចែករំលែង ជា​ចំណេះដឹងដល់សាធារណជនទូទៅ។ សម្រាប់សេចក្តីលម្អិត សូមអានប្រកាសរបស់ធនាគារជាតិស្ដីពី “ចំណាប់ថ្នាក់ងហានិភ័យឥណទាន និង​សំធានធនលើអ៊ីមភែរមិន” លេខ ធ.៧-០១៧-៣៤៤ ប្រក ចុះថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ២០១៧។

Comments