បើនិយាយពីការលូតលាស់ និងធំធាត់ មិនថាមនុស្ស សត្វ ឬរុក្ខជាតិនោះទេ គឺតែងតែត្រូវការរបបអាហារដើម្បីទ្រទ្រុងដល់ការលូតលាស់។ ពិតណាស់ថា អាហារគឺចាំបាច់ និង មានរូបភាព ទម្រង់ផ្សេងៗគ្នា។ ដោយឡែក រុក្ខជាតិក៏ត្រូវការនូវអាហារចិញ្ចឹមផងដែរ ដែលយើងគ្រប់គ្នាស្គាល់ថាជា “ជី”។
បើនិយាយថាជីមួយម៉ាត់ គឺយើងគ្រប់គ្នាប្រាដកជាស្គាល់ជាក់ជាមិនខាន ដោយក្នុងនោះយើងតែងស្គាល់ថា ជាជីធម្មជាតិ “ជីសរីរាង្គ” និង ជីគីមី “ជីអសរីរាង្គ”។
មិនថាជីធម្មជាតិ ឬជីគីមីនោះទេ គឺសុធតែមាននូវអត្ថប្រយោជន៍រៀងៗខ្លួន។ ប៉ុន្តែអ្វីកាន់តែសំខាន់ដែលយើងត្រូវដឹងនោះគឺ តើនៅក្នុងជីនោះមានសារធាតុអ្វីខ្លះ? ហើយសារធាតុណាដែលចាំបាច់ខ្លាំង ឬមួយណាជាសារធាតុបន្ទាប់បន្សំបន្ថែម។
ខាងក្រោមនេះ យើងនឹងបង្ហាញអ្នកនូវសារធាតុដែលគួរមានក្នុងជី ដើម្បីជួយដល់ការលូតលាស់របស់រុក្ខជាតិ និង តួនាទីរបស់វានីមួយៗផងដែរ។ តើសារធាតុទាំងនោះមានអ្វី?
សារធាតុចិញ្ចឹមចាំបាច់ “NPK”
- អាសូត(N) គឺជាសារធាតុចិញ្ចឹមសំខាន់ដំបូងសម្រាប់ការលូតលាស់នៃរុក្ខជាតិ ដោយវាជួយដល់ការលូតលាស់របស់ស្លឹកដែលធ្វើឱ្យមានពណ៌បៃតងចាស់ ជំនួយដល់ការលូតលាស់ដើម និងឫសរបស់រុក្ខជាតិ។ រុក្ខជាតិដែលមានស្លឹកស្ទើរតែទាំងអស់ ដូចជា ស្មៅ ស្រូវ ដំណាំគ្រាប់ធញ្ញជាតិតូចៗ និង រុក្ខជាតិប្រភេទស្លឹកជាច្រើនទៀតគឺត្រូវការអាសូតច្រើន។
- ផូស្វ័រ(P) គឺជាសារធាតុចិញ្ចឹមសំខាន់មួយទៀតជួយដល់ការលូតលាស់នៃការបង្កើនទិន្នផលនៃផ្កាដែលជួយឱ្យរុក្ខជាតិមានផ្កាច្រើន និងធ្វើឱ្យផ្លែលូតលាស់ល្អលឿន។ ជាទូទៅ ផូស្វ័រ គឺត្រូវការច្រើនសម្រាប់ប្រភេទរុក្ខជាតិផ្កា និង រុក្ខជាតិផ្លែ។
- ប៉ូតាស្យូម(K) គឺជាសារធាតុចិញ្ចឹមទូទៅសម្រាប់រុក្ខជាតិទាំងអស់ ដែលធ្វើឱ្យប្រសើរឡើងនូវសុខភាពនិងកម្លាំងរបស់រុក្ខជាតិទាំងមូល។ វាធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពរបស់រុក្ខជាតិក្នុងការទប់ទល់នឹងសីតុណ្ហភាពត្រជាក់ខ្លាំង ឬ ស្ងួតខ្លាំង ហើយប៉ូតាស្យូមក៏ជួយឱ្យរុក្ខជាតិទប់ទល់នឹងជំងឺផងដែរ។
សារធាតុចិញ្ចឹមបន្ថែម
- កាល់ស្យូម(Ca) គឺជាសារធាតុដែលមានសារសំខាន់សម្រាប់ភាពរឹងមាំរបស់រុក្ខជាតិទូទៅ និងជំរុញឱ្យមានការលូតលាស់ឫសនិងពន្លកថ្មី។ កាល់ស្យូមក៏ជួយបង្កើតរបាំងការពារកោសិកាផងដែរ។ នៅពេលកោសិកាចុះខ្សោយ ប្រព័ន្ធនៃដឹកនាំសារធាតុចិញ្ចឹមរបស់រុក្ខជាតិចាប់ផ្តើមចុះខ្យោយក្នុងការស្រូបយកធាតុសំខាន់ៗទាំងអស់ផងដែរ។
- ម៉ាញ៉េស្យូម(Mg) គឺជាសារធាតុជួយដល់ការគ្រប់គ្រងសារធាតុចិញ្ចឹមរបស់រុក្ខជាតិ និងជំនួយក្នុងការបង្កើតគ្រាប់ផងដែរ។
- ស្ពាន់(S) គឺជាសារធាតុជួយដល់ការរក្សាពណ៌បៃតងខ្មៅនៅលើស្លឹកក្នុងខណៈពេលនៃការលូតលាស់របស់រុក្ខជាតិ។ ស្ពាន់ធ័រត្រូវការជាចាំបាច់ដើម្បីផលិតក្លរីន។ ស្ពាន់ធ័រ គឺចាំបាច់ដូចផូស្វ័រដែរ ហើយក៏ត្រូវបានចាត់ទុកថាជាសារធាតុរ៉ែចាំបាច់។
សារធាតុជំនួយដំណើរការលូតលាស់
- ក្លរីន(CI) គឺជាសារធាតុចូលរួមក្នុងការធ្វើរស្មីសំយោគ។ ក្លរីន ចាំបាច់សម្រាប់ការធ្វើរស្មីសំយោគ និងការការពារប្រឆាំងនឹងជំងឺនៅក្នុងរុក្ខជាតិ។
- ជាតិដែក(Fe) គឺជាសារធាតុជួយក្នុងការផលិតក្លរីន និងដំណើរការជីវគីមីផ្សេងៗទៀត។ ជាតិដែក គឺជាសារធាតុចិញ្ចឹមដែលរុក្ខជាតិទាំងអស់ត្រូវការក្នុងការដំណើរការ។ មុខងារសំខាន់ៗជាច្រើនរបស់រុក្ខជាតិដូចជាអង់ស៊ីម និងផលិតកម្មក្លរីន និងការរំលាយសារធាតុចិញ្ចឹមគឺសុទ្ធតែពឹងផ្អែកលើជាតិដែក។
- ម៉ាញ៉េស្យូម(Mn) គឺជាផ្នែកមួយនៃម៉ូលេគុលក្លរីន។ រុក្ខជាតិដែលខ្វះម៉ាញ៉េស្យូម ស្លឹករុក្ខជាតិនឹងក្លាយជាពណ៌បៃតងស្លេកឬលឿង។ រុក្ខជាតិដែលមានកង្វះម៉ាញ៉េស្យូមនឹងបង្ហាញសញ្ញានៃការឡើងពណ៌លឿងនៅលើស្លឹកចាស់ៗ។
ខាងលើនេះគ្រាន់តែជាចំណេះដឹងខ្លះៗ ដើម្បីជំនួយដល់ការស្វែងយល់អំពីជី ដែលប្រៀបដូចទៅនឹងមនុស្សត្រូវការអាហារ សត្វត្រូវការចំណី ហើយចំណីនោះទៀតសោត ក៏ត្រូវមានសារធាតុចិញ្ចឹមត្រឹមត្រូវ និងសមស្របតាមពេលវេលាផងដែរ។
Comments
Post a Comment